លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម ចូលរួមអមដំណើរ ឯកឧត្តមអភិបាលខេត្ត ចូលរួមពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៍៍ដល់ប្រជាជនងាយរងគ្រោះ
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
128

ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ចូលរួមពិធីសំណេះសំណាល នឹងចែកអំណោយមនុស្សធម៍ដល់ប្រជាជនងាយរងគ្រោះ ជនចាស់ជរាពុំមានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកស្វាយទាបចំនួន ៤៩គ្រួសារ នឹងក្រុងបាវិតចំនួន  ៧៤គ្រួសារ សរុប ១២៣គ្រួសារ  ក្រោមអធិបតីភាព លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធិសភា នឹងអធិការកិច្ច លោកជំទាវ បានផ្តល់ការណែនាំដោយផ្តោតជាសំខាន់ គឺរួមគ្នាអនុវត្តន៏តាមការ ណែនាំរបស់រាជរដ្ឋាភិបាល នឹងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺ COVID- 19 ព្រមជាមួយការខិតខំអនុវត្តន៏ការងារកសិកម្មដូចជាការដាំដំណាំ បន្លែ ការចិញ្ចឹមសត្វ (មាន់ទា ...) តាមគ្រប់គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter