លោកប្រធានមន្ទីរ បានអញ្ជើញត្រួតពិនិត្យការដាំដុះបន្លែ ការចិញ្ចឹមសត្វ របស់កសិករ និងប្រគល់អណ្តូងទឹកមួយកន្លែង
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
140

ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានមន្ទីរបានចូលរួម ប្រគល់អណ្តូងទឹកមួយកន្លែងជាអំណោយរបស់ក្រុមការងារមន្ទីរកសិកម្ម នឹងគ្រាប់ពូជដំណាំចំនួន ០៤ មុខ ជូន លោក កែវ សុធា សមាជិកក្រុមប្រឹក្សាឃុំ ដើម្បីធ្វើការដាំដុះ នាពេលបច្ចុប្បន្ន នៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ

កម្មវិធីទី២៖ លោកប្រធានមន្ទីរ នឹងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចូលរួមពិនិត្យ នឹងផ្តល់ការណែនាំបន្ថែម លើការចិញ្ចឹមសត្វល្អ ដល់ លោក វ៉ា សាវន ប្រធានសហគមន៏កសិកម្មវាលខ្នាចដែលកំពុង ពង្រីកការចិញ្ចឹមមាន់ បានកាន់តែមានទំហំធំ ( ជិត ៤០០ក្បាល) ព្រមជាមួយនឹងការដាំបន្លែសុវត្តិភាពលើផ្ទៃដីជាង ១ ០០០ ម ដើម្បីលក់ផ្គត់ផ្គង់ទីផ្សារ ធានាសន្តិសុខស្បៀង នឹងប្រាក់ចំណូល នឹងបង្កើនការងារ ក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺ COVID-19។ គួរកត់សំគាល់៖ មានសមាជិកសហគមន៏ ចំនួន ០៧ គ្រួសារ ទៀតបានកំពុងទទួលយកនឹងអនុវត្តន៏តាម។

ចំនួនអ្នកចូលទស្សនា
Flag Counter