លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យ ស្វែងយល់សកម្មភាពរបស់អាជិីកម្មរបស់សហគ្រាសផលិតកែច្នៃចំណីសត្វ
ចេញ​ផ្សាយ ១០ មិថុនា ២០២០
163

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានមន្ទីរ លោក ប៉ា សូភី អនុប្រធានការិយាល័យផលិតកម្ម បសុព្យាបាល  លោកអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះពិនិត្យ ស្វែងយល់សកម្មភាពអាជីវកម្មរបស់សហគ្រាសផលិតកែឆ្នៃចំណីសត្វ (ជ្រូក មាន់) របស់ក្រុមហ៊ុនរតនះអានីម៉លហេល  នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក។ សហគ្រាសនេះមានសមត្ថភាពអាចផលិតបាន   ៨ ០០០ គក្រ/ថ្ងៃ។ ក្រុមការងារបានផ្តល់ព័ត៌មាន អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តល់ភាពអនុគ្រោះថ្លៃ ដល់ការប្រើប្រាស់ថាមពលអគ្គិសនីក្នុងវិស័យកសិកម្ម  នឹងការផ្គត់ផ្គង់ចំណីមានគុណភាពល្អជូនប្រជាកសិករចិញ្ចឹមសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter