ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណើរ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ចូលរួមក្នុងពិធីចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៩គ្រួសារ ក្នុងឃុំ ក្រោលគោ នឹងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង វរវៀងជយ័ អធិបតីស្រីង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម