សកម្មភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញមកពិនិត្យវឌ្ឍនភាពវិស័យកសិកម្មក្នុងខេត្តស្វាយរៀង
ចេញ​ផ្សាយ ២២ មិថុនា ២០២០
350

ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ បានអញ្ជើញមកបំពេញការងារនៅខេត្តស្វាយរៀង ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម សេង សិលា អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម មន្ត្រីបច្ចេកទេស នឹងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ នឹងបរិស្ថានស្រុក តាមកម្មវិធីដូចតទៅ៖

កម្មវិធីទី១៖  ឯកឧត្តម នឹងប្រតិភូបានចុះពិនិត្យ ការដាំដំណាំពោតរបស់កសិករ សៅ សាបុល នៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំលើផ្ទៃដី 1,70 ហិតា ( ដំណាំពោត ០៣ដង នឹងបន្លែ ០១ដង )  ក្នុងមួយឆ្នាំ នឹងទទួលបានប្រាក់ចំណូលសរុប ៦០លានរៀល នឹងប្រាក់ចំណេញប្រមាណ ៥០លានរៀល ។

គួរអោយកត់សំគាល់គឺ៖ ការដាំដុះលើដីស្រែ ដោយផ្ទេរពីការធ្វើស្រែ មកជាការដាំដំណាំវិញ (ពោត,បន្លែ) ដែលទទួលបានប្រាក់ចំណូលខ្ពស់

+  ការរៀបចំផែនការដាំដុះច្បាស់លាស់ ក្នុងចម្ការចែកចេញចំនួន ០៥ឡូតិ៍ នឹងទទួលផល តាមឡូតិ៍នីមួយៗជាបន្តបន្ទាប់ ដើម្បីមានទីផ្សារល្អ

កម្មវិធីទី២៖ ប្រតិភូបានបន្តចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវស្រាលដើមរដូវ (ស្រូវពង្រោះ) សម្រេចបានលើផ្ទៃដី ៤១០ហិតា នៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ដោយប្រើប្រាស់ពូជស្រូវ IR 50 404 ទទួលបានទិន្នផលជាមធ្យម ពី ៤ ៥០០-៥ ០០០ គក្រ/ហត តម្លៃ នៅទីវាល ៨៦០៛/គក្រ នឹង ១ ០៦០៛/ គក្រ នៅចំណុចព្រំដែន ។

កម្មវិធីទី៣៖ ប្រតិភូបានបន្តដំណើរទៅពិនិត្យ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់ របស់លោក ចេង ដា នៅភូមិត្រពាំងឈូកឃុំខ្សែត្រ ស្រុកកំពង់រោទិ៍

គួរកត់សម្គាល់៖  ក្នុងមួយខែ បានលក់ចេញស៊ុតមាន់ប្រមាណ ៨ ០០០ គ្រាប់ នឹងទទួលបានប្រាក់ចំណូល ១៤លានរៀល ។ នឹងកំពុងសាងសង់ទ្រុងបន្តដើម្បី ពង្រីកការចិញ្ចឹមមេមាន់ឈានទៅផ្គត់ផ្គង់ស៊ុត ២០ ០០០គ្រាប់ក្នុងមួយខែនាពេលខាងមុខ នឹងមានសំណូមពរ ផ្តល់ប្រាក់កម្ចីបន្ថែម ដើម្បីសម្រេចបាននូវគោលដៅខាងលើ។ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់ព័ត៌មាននឹងការណែនាំ ដល់អាជ្ញាធរដែនដី មន្ទីរកសិកម្មបន្តការខិតខំជួយសម្របសម្រួលជាមួយស្ថាប័នធនាគារអភិវឌ្ឍន៍ ជនបទ នឹងកសិកម្មដើម្បីអោយម្ចាស់កសិដ្ឋានអាចទទួលបាននូវប្រាក់កម្ចី មានអាត្រាការប្រាក់ទាប នៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល។

ជារួមគ្រប់ទីកន្លែងដែល ឯកឧត្តមនឹងប្រតិភូបានអញ្ជើញដល់ បានផ្តល់ការលើកទឹកចិត្ត ក្នុងការធ្វើទំនើបកម្មកសិកម្ម នឹងជម្រុញការពង្រីកមុខរបរ ដើម្បីមានផលិតផលផ្គត់ផ្គង់ឆ្លើយតបទីផ្សារ កាត់បន្ថយការនាំចូលពីខាងក្រៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter