លោកប្រធានមន្ទីរបានចុះពិនិត្យវាយតម្លៃល្បឿននៃការបង្កបង្កើនផលស្រូវវស្សា និងដំណាំកសិឧស្សាហកម្ម
ចេញ​ផ្សាយ ២២ មិថុនា ២០២០
164

ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមន្ត្រីបច្ចេកទេស បានចុះពិនិត្យវាយតម្លៃល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សា ដែលឃុំម្រាម ស្រុករមាសហែក ដែលអនុវត្តន៍បានសម្រេចលើផ្ទៃដី ២ ៨៧០ហិតា ស្មើរនឹង ១០០% នែផែនការ ព្រមទាំងធ្វើការណែនាំដល់ប្រជាកសិករចុះស្រែជាប្រចាំដើម្បីថែរទាំទឹក ដាក់ជីបំប៉នតាមបច្ចេកទេស សម្អាតស្មៅចង្រៃ នឹងតាមដានកម្ចាត់សត្វល្អិតចង្រៃបានទាន់ពលវេលា។

កម្មវិធីទី២៖ ក្រុមការងារបានបន្ត ចុះពិនិត្យវត្តមានដង្កូវហ្វូង កំពុងយាយី នឹងបំផ្លាញលើដំណាំពោតចំណីសត្វ (ដោយអន្លើរៗ ) ក្នុងចម្ការរបស់ក្រុមហ៊ុន អិនខេវេនឈ័រ ផ្ទៃដីប៉ះពាល់ចំនួន ០៧ហិតា នៃផ្ទៃដីដាំដុះសរុប ២៥ហិតា។ បានធ្វើការ ណែនាំក្នុងការតាមដាន នឹងកម្ចាត់តាមវិធានបច្ចេកទេសបានទាន់ពេល ទប់ស្កាត់ការផ្ទុះឡើង នឹងយាយី ទៅដល់ដំណាំ អំពៅ និងដំឡូងមី។

ចំនួនអ្នកចូលទស្សនា
Flag Counter