មន្ត្រីបច្ចេកទេសបសុព្យាបាលខេត្ត ស្រុកបានចុះទៅផ្សព្វផ្សាយស្តីពីវិធីការងារជំងឺឆ្លងសត្វ បាញ់ថ្នាំជីវសុវត្ថិភាពសម្លាប់មេរោគ និងចែកថ្នាំព្យាបាលជំងឺសត្វ នៅឃុំថ្នាធ្នង់ ស្រុករំដួល
ចេញ​ផ្សាយ ២៤ មិថុនា ២០២០
148

ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបសុព្យាបាលខេត្ត ស្រុក បានចុះផ្សព្វផ្សាយស្តីពីវិធីការពារជំងឺឆ្លងសត្វ និងបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងសត្វចំនួន ១៨គ្រួសារ ស្មើរចំនួនសត្វ ៥៥ក្បាល ក្នុងនោះគោ ១១ក្បាល  ព្រមទាំងចែកថ្នាំសម្លាប់មេរោគ ៣០គ្រួសារ។ ចំនួនសត្វគោក្របីឈឺសរុប​ ១៣ក្បាល គោ០៣ក្បាល   ចំនួនសត្វងាប់ ១០ក្បាល ក្នុងនោះគោ ០២ក្បាល  កំពុងព្យាបាល​ ០៣ក្បាល ក្នុងនោះគោ០១ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter