កិច្ចប្រជុំប្រចាំឆមាសទី១ កម្មវិធីឡជីវឧស្ម័នខេត្តស្វាយរៀង
ចេញ​ផ្សាយ ២៩ មិថុនា ២០២០
161

ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំប្រជុំឆមាសទី១ ស្តីពីការសង់ឡជីវឧស្ម័នខេត្តស្វាយរៀងសម្រេចបានដូចតទៅ៖

. ការងារសង់ឡ

- ប្រចាំខែមិថុនា សម្រេចបាន ០៥ ឡ

- ឆមាសទី១ សម្រេចបាន ៣៥ ឡ

- សរុបទូទាំងក្នុងខេត្តសម្រេចបាន ៤ ១៤៩ ឡ (ចាប់ពីឆ្នាំ២០០៦ ដល់ ខែមិថុនា ឆ្នាំ២០២០)

. ការងារជីឡ

- ទស្សន:កិច្ចសិក្សារោងបន្លែ ចំនួន០១ កន្លែង

- វគ្គបណ្តុះបណ្តាលជីកំប៉ុស្តចំនួន០១ កន្លែង

- រោងជីចំនួន០១ កន្លែង

- ចែកសម្ភាររោងសំណាញ់ចំនួន០៣ កន្លែង

៣.​​ បញ្ហាប្រឈម

- ខ្វះកម្លាំងពលកម្ម (ចាស់ៗចាំផ្ទះ)

- បរិបទ Covid 19 កសិករទុកថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ និងជាពិសេស បំណុលធនាគារ

- កូនចៅកសិករមួយចំនួន សម្រាកពីការងារ Covid19

- មានទឹកច្រើនតំបន់មួយចំនួន ពិបាកក្នុងការជីកដី (រដូវវស្សា)

៤.​ ទិសដៅបន្ត

- ជម្រុញការសង់ឡ ១០ ឡ

- ប្រជុំក្រុមតូច ៣៦ កន្លែង

- ប្រជុំខែ ៣ លើក

- សង់ឡបង្ហាញ ០៩ កន្លែង

- ប្រជុំទីសត្តឃាត ០៣ កន្លែង

- វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ជាង ចំនួន ០១ វគ្គ

៥. សំណូមពរ

- មន្រ្តីកម្មវិធីជាតិជួយចុះតាមខេត្ត ពង្រឹងសមត្ថភាពគុណភាព ទាំងផ្នែកឡនិងរដ្ឋបាល/ហិរញ្ញវត្ថុ

- ស្នើសុំទិញកុំព្យូទ័រ ០១គ្រឿង

ចំនួនអ្នកចូលទស្សនា
Flag Counter