លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមដល់កសិករចិញ្ចឹមកង្កែប
ចេញ​ផ្សាយ ០២ កក្កដា ២០២០
248

ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម នឹងលោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរ  មន្ត្រីបច្ចេកទេសបានចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែម ដល់កសិករ សាន់ សំអាត សមាជិកសហគមន៍កសិកម្មទងធ្លក បានកំពុងភ្ញាស់កូន នឹងចិញ្ចឹមកង្កែបក្នុងអាង (តង់) ចំនួន ១០ អាង ដោយមានមេពូជចំនួន ២០០ក្បាល នៅភូមិអូរស្រងាំ ឃុំដូនសរ ស្រុកស្វាយជ្រំ។ គួរឱ្យគត់សម្គាល់ គឺរយៈពេល ៤ខែកន្លងមកនេះ លក់បានកូនកង្កែបចំនួន ៩០ ០០០ ក្បាល  តម្លៃ ៤០០៛/ក្បាល  ទទួលបានប្រាក់ចំណូលសរុប ៣,៦០០,០០០ រៀល។ បច្ចប្បន្ននេះ កំពុងបំប៉នកូនកង្កែបលក់ចំនួន ៣០ ០០០ ក្បាលទៀត។

កម្មវិធីទី២៖ ក្រុមការងារបានបន្ត ទៅពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែបរបស់កសិករ ខាំ សារ៉េន  នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បានភ្ញាស់កូន នឹងចិញ្ចឹមកង្កែបយកសាច់ (ក្នុងតង់) ព្រមទាំង បានលក់កូនកង្កែបពូជចំនួន ៨ ០០០ក្បាល  តម្លៃក្នុង ០១ក្បាល ៥០០រៀល ទទួលបានប្រាក់ចំណូលសរុប ៤,០០០,០០០ ៛ នឹងកំពុងបំប៉នកូនលក់បន្តចំនួន ២០ ០០០ក្បាលទៀត។ ជារួមការអនុវត្តវារីវប្បកម្ម (ចិញ្ចឹមកង្កែប) ជាលក្ខណៈគ្រួសារខ្នាតតូច នៅតាមសហគមន៍បានកំពុងមានសក្តានុពល នឹងប្រសិទ្ធិភាពសេដ្ឋកិច្ច ក្នុងបរិបទជំងឺ COVID-19។

ចំនួនអ្នកចូលទស្សនា
Flag Counter