លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ ស្ថានភាពស្រូវស្រាលនៅតំបន់ទំនាបតាមព្រំដែនវៀតណាម
ចេញ​ផ្សាយ ០៦ កក្កដា ២០២០
173

ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នឹងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ ស្ថានភាពស្រូវស្រាលនៅតំបន់ទំនាបតាមព្រំដែនវៀតណាមក្នុងឃុំចំបក់ ស្រុកស្វាយជ្រំ នឹងផ្តល់ការណែនាំបន្ថែមអំពីការចុះស្រែជាប្រចាំ នឹងថែទាំដំណាំស្រូវកំពុងលូតលាស់ល្អ មិនមានការយាយីបំផ្លាញពីសត្វល្អិតចង្រៃ និងជំងឺទេ។ គិតមក ដល់បច្ចុប្បន្ននេះ ការបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងខេត្តសម្រេចបានការព្រោះស្រូវគ្រប់ប្រភេទសរុបផ្ទៃដី ៧៣ ២០៨ ហិតា ស្មើរនឹង ៤៤% នៃផែនការ      ១៦៧ ៥០០ ហិតា។

ចំនួនអ្នកចូលទស្សនា
Flag Counter