ទិវាប្រមូលផលដំណាំពោត របស់កសិករ សៅ សាបុល នៅភូមិទួលខ្ពស់ ឃុំចំបក់ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៣ កក្កដា ២០២០
495

ថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ លោកប្រធានមន្ទីរ នលោក ហួ សុខម៉េង អនុប្រធានការិយាលយ័ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមទិវាប្រមូលផលដំណាំពោតរបស់កសិករ សៅ សាបុល សមាជិកសហគមន៍កសិកម្មអង្គសាលា ភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំដែលបានធ្វើការដាំដុះដំណាំពោតដើមរដូវវស្សានៅលើដីស្រែ (វគ្គទីមួយ) ដោយប្រើប្រាស់បច្ចេកទេសជឿនលឿនលើផ្ទៃដីជាង ៣ ៥០០ម៉ែត្រការ៉េ ទទួលបានទិន្នផលខ្ពស់ ប្រាក់ចំណូលច្រើន។ កត់សម្គាស់គឺរយៈពេលដាំដុះពី ៦០-៦៥ថ្ងៃ ការចំណាយថ្លៃដើមផលិតកម្មសរុបជាង ២ ០០០ ០០០ ៛  ទទួលប្រាក់ចំណេញសរុបជាង ៨ ០០០ ០០០ ៛ ។ បច្ចុប្បន្នកំពុងរៀបចំដីដើម្បីផលិតកម្មស្រូវស្រាលប្រភេទ IR  (វគ្គទីពីរ) បន្តទៀត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter