សកម្មភាព ចុះបំពេញការងាររបស់ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
253

ថ្ងៃអង្គារ៍ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ អមដំណើរដោយ ឯកឧត្តម សេង សិលា អភិបាលរងខេត្ត លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្ម លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផល មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ស្រុក បានចុះពិនិត្យរាយតម្លៃសកម្មភាពការងារ កសិកម្មនៅតាមមូលដ្ឋានមានដូចតទៅ៖

កម្មវិធីទី១៖ ពិនិត្យសកម្មភាពភ្ញាស់កូនកង្កែបលក់របស់កសិករ សាន់ សំអាត សមាជិកសហគមន៍កសិកម្មដូនទង ភូមិទងធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ដែលទទួលប្រាក់ចំណូលបានជាង ៤ ០០០ ០០០  ៛/ខែ

កម្មវិធីទី២៖ ឯកឧត្តម នឹងក្រុមការងារបានអញ្ជើញចូលរួមពិធីសំណេះសំណាល នឹងផ្តល់ពូជកង្កែបចំនួន ៧ ៥០០  កូន នឹងសម្ភារមានដូចជា តង់ផ្លាស្ទិក នឹងចំណី ជូនសមាជិកបណ្តុំ ចិញ្ចឹមកង្កែបចំនួន ៥០នាក់ នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ស្រុករំដួល (កម្មវិធី ASPIRE)

កម្មវិធីទី៣៖  ដើម្បីអបអរសាទររុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២០ ឯកឧត្តម នឹងក្រុមការងារបានអញ្ជើញចូលរួម ពីធីដាំកូនឈើរយៈពេលវែងចំនួន  ៤១៥ដើម (គគី ឈើទាល ផ្តៀក គ្រញូង) ក្នុងភូមិសាស្ត្រ ព្រៃសហគមន៏ព្រៃឈើព្រៃផ្អាវ ស្ថិតនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទិ៍។ ព្រមទាំងផ្តល់កូនឈើ ចំនួន  ២៨០ដើមជូនប្រជាពលរដ្ឋដាំតាមគ្រួសារ ផងដែរ។

កម្មវិធីទី៤៖ ឯកឧត្តម នឹងក្រុមការងារបានអញ្ជើញចូលរួមពិធីសំណេះសំណាល នឹងផ្តល់មេផ្សិតចំបើង នឹងសម្ភារដល់សមាជិកបណ្តុំដាំផ្សិតចំនួន ៣៧នាក់ នៃសហគមន៍កសិកម្មសាមគ្គីព្រៃធំ ស្ថិតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍  ដើម្បីធ្វើការដាំដុះ បង្កើនមុខរបរបន្ថែមសម្រាប់ស្បៀង នឹងបង្កើនប្រាក់ចំណូល។

ចំនួនអ្នកចូលទស្សនា
Flag Counter