ក្រុមកសិករគំរូចំនួន ២៣នាក់ បានទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹមត្រី កង្កែប និងបង្កង នៅស្ថានីយ៍ផលិតកូនត្រីបាទី
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
197

ថ្ងៃអង្គារ៍ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ក់ សម្បត្តិ អភិបាលរងស្រុកចន្ទ្រា នឹងលោកប្រធានការិយាល័យ កសិកម្ម ធនធាន ធម្មជាតិ នឹងបរិស្ថានស្រុកចន្ទ្រាបានដឹកនាំប្រតិភូតំណាងក្រុមកសិករគំរូចំនួន ២៣នាក់ មកពីគ្រប់ឃុំក្នុងស្រុកចន្ទ្រា ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹមត្រី,ចិញ្ចឹមកង្កែប នឹងបង្កង នៅស្ថានីយ៍ផលិតកូនត្រីបាទី ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការជួយសម្របសម្រួលពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter