លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម បានដឹកនាំក្រុមការងារ ស.ប.ក ទៅឧបត្ថម្ភថវិកា ដល់គ្រួសារសពលោក ឥន យ៉េត
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
173

ថ្ងៃពុធ ៩កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសមាគមមិត្តកសិកម្មសាខាខេត្តស្វាយរៀង បាននាំយកថវិការរបស់សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៦.០០០.០០០រៀល ទៅជួយឧបត្ថម្ភដល់អ្នកស្រី ព្រំ សារ៉េន ដែលជាភរិយារបស់ លោក ឥន យ៉េត ជាសមាជិកសាខា ស.ប.ក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter