ថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០កម្មវិធីជំរុញ វារីវប្បកម្ម បានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានធ្វើការសំណេះសំណាល នឹងផ្តល់ពូជកូនកង្កែបចំនួន ២២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន ៤០០ក្បាល នឹងពូជកូនត្រីចំនួន ៣២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ពូជកូនត្រីអណ្តែងចំនួន ៧០០ក្បាលនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ សរុបមានចំនួន ៥៤គ្រួសារ ។
កម្មវិធីទី២៖ ឯកឧត្តមរដ្ឋមន្ត្រី នឹងប្រតិភូ បានបន្តដំណើរអញ្ជើញទៅពិនិត្យសកម្មភាពប្រពន្ធ័កសិកម្មចំរុះខ្នាតតូច របស់លោក វ៉ា សាវន់ នឹងជួបសំណេះសំណាល ជាមួយសមាជិកសហគមន៏ កសិកម្មប្រឡាយកូនភ្លោះវាលខ្នាច នៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ព្រមទាំងផ្តល់ពូជកូនមាន់ចំនួន ២៤០ក្បាល ដល់សមាជិកបណ្តុំចិញ្ចឹមមាន់ចំនួន ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានចំនួន ៤០ក្បាល។
កម្មវិធីទី៣៖ ឯកឧត្តម រដ្ឋមន្ត្រី នឹងប្រតិភូ បានបន្តដំណើរទៅពិនិត្យសកម្មភាពចិញ្ចឹមត្រីអណ្តែង របស់លោក សូរ សាវន នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នឹងផ្តល់ការណែនាំ អំពីការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសនៃការចិញ្ចឹមបន្ថែមទៀត។
កម្មវិធីទី៤៖ ឯកឧត្តម រដ្ឋមន្ត្រី នឹងប្រតិភូ បានបន្តដំណើរអញ្ជើញទៅពិនិត្យសកម្មភាពស្ថានីយ៍ផលិតពូជកង្កែប របស់ លោក សុខ សាវន នៅភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប នឹងបានលើកទឹកចិត្ត ជរុញសកម្មភាពភ្ញាស់ ផលិតលក់ចែកចាយពូជកូនកង្កែប នឹងការចិញ្ចឹមដល់ប្រជាកសិករ ឱ្យបានកាន់តែទូលំទូលាយថែមទៀត
កម្មវិធីទី៥៖ ឯកឧត្តមរដ្ឋមន្ត្រី នឹងប្រតិភូ បានអញ្ជើញបន្តដំណើរទៅពិនិត្យសកម្មភាព នៅតំបន់ផលិតស្រូវស្រាលក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ព្រមទាំង ផ្តល់ពូជស្រូវសែនក្រអូប ចំនួន ៣ ០០០ គក្រ ជូនប្រជាកសិករចំនួន ៣០នាក់ ដើម្បីសម្រាប់ ព្រោះ ស្ទូង នាពេលបច្ចុប្បន្ន។
កម្មវិធីទី៦៖ ឯកឧត្តមរដ្ឋមន្ត្រី នឹងប្រតិភូ បានបន្តអញ្ជើញទៅ ពិនិត្យស្ថានភាពនៃការចំណាត់ថ្នាក់ អនាម័យ វេចខ្ចប់បន្លែ របស់សហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង ( SAC ) ដើម្បីផ្គត់ផ្គង់ទៅទីផ្សារទំនើប នៅរាជធានីភ្នំពេញ។