លោក សុខ​ សុទ្ធាវុធ ប្រធានមន្ទីរ បានចុះពិនិត្យ និងជំរុញសកម្មភាពដាំបន្លែរបស់កសិករ ០២គ្រួសារ នៅឃុំជ្រុងពពេល ស្រុករំដួល
ចេញ​ផ្សាយ ១០ កញ្ញា ២០២០
145

ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យសកម្មភាពកសិករ សុក ចន្ធី នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ប្រកបមុខដាំត្រសក់។ គួរកត់សម្គាល់ក្នុងរយៈពេល០១ខែ គាត់ប្រមូលផលត្រសក់បានចំនួន ៧៨០គ.ក្រ (១គីឡូតម្លៃ២ ០០០រៀល) និងកំពុងរៀបចំដីដាំត្រសក់បន្ថែមលើផ្ទៃទំហំ ៩០០ម៉ែត្រការ៉េ។ កម្មវិធីបន្ទាប់ ចុះជំរុញ និងពិនិត្យសកម្មភាពរៀបចំដីដាំដំណាំរបស់កសិករ គង់ សាវ៉ន នៅត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល សម្រាប់ដាំត្រសក់ សណ្តែកគួរ និងស្ពៃ លើផ្ទៃដីទំហំ ៣០០ ម៉ែត្រការ៉េ។

ចំនួនអ្នកចូលទស្សនា
Flag Counter