ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ត្រីជំនាញ ចុះពិនិត្យ វាយតម្លៃលើដំណាំស្រូវដែលរងផលប៉ះពាល់បំផ្លាញ់ដោយស្មៅចង្រៃ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
242

ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយលោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ហួ សុខម៉េង អនុប្រធានការិយាល័យ លោក សៅ ធីតា ប្រធានកម្មវិធី IPM ខេត្ត  លោក មាស ម៉ានី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ នឹងបរិស្ថានស្រុករំដួល ក្រុមមន្ត្រីបច្ចេកទេសខេត្ត  លោក កែវ សាន មេឃុំបុសមន លោក លឹម លន់ តំណាងក្រុមប្រឹក្សាឃុំពងទឹក ភ្នាក់ងារផ្សព្វផ្សាយឃុំ លោកមេភូមិបានចុះពិនិត្យវាយតម្លៃលើដំណាំស្រូវដែលរងផលប៉ះពាល់ បំផ្លាញដោយស្មៅចង្រៃជាក់ស្តែងនៅលើទីវាល ជាមួយកសិករ ស៊ន សំអូន (ម្ចាស់ស្រែ)  នៅភូមិថ្មី ភូមិបុសស្វាយ ឃុំបុសមន នឹង ភូមិព្រៃសាគុំ ឃុំពងទឹក ស្រុករំដួល ទទួលបានលទ្ធផលដូចតទៅ៖

* ស្ថានភាពអាកាសធាតុ

របាយទឹកភ្លៀងដើមរដូវមានសភាពល្អនៅគ្រប់ភូមិ ស្ថានភាពនេះបានជំរុញអោយកសិករធ្វើការពន្លឿនការព្រោះស្រូវជាបន្តបន្ទាប់ នឹងជួបប្រទះគ្រោះរាំងស្ងួត (ខែមិថុនា-កក្កដា) បង្កផលប៉ះពាល់ដល់ដំណាំស្រូវខ្វះទឹក។

* ស្ថានភាពភូមិសាស្ត្រ 

ឃុំបុសមន នឹងឃុំពងទឹកស្ថិតនៅក្នុងស្រុករំដួល (ជាប់ព្រំដែននៃប្រទេសវៀតណាម) មានចម្ងាយ ៣៧​ គម ទៅច្រកទ្វាទ្វេភាគីបុសមន ជាតំបន់ទំនាបលិចទឹក មិនមានប្រភពទឹក នឹងប្រពន្ធ័ប្រឡាយទឹក (ឃុំបុសមន) នឹងកំពុងសាងសង់ ប្រឡាយមេ០១ ខ្សែ ប្រឡាយមេកីចក នៅឃុំពងទឹក។

* ស្ថានភាពផលិតកម្មដំណាំស្រូវ ក្នុងតំបន់

ទំនាបអាស្រយ័ដោយទឹកភ្លៀង ការប្រើប្រាស់ពូជស្រូវមូលដ្ឋាន (ស្រូវកណ្តាល ប្រកាន់រដូវ ពូជក្រសាំងទាប (រយះពេលដាំដុះ១២០ថ្ងៃ)

* លទ្ធផលនៃការព្រោះស្ទូង

ផ្អែកតាមរបាយការណ៍ របស់លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ នឹងបរិស្ថានបានបព្ជាក់ថា៖ ឃុំបុសមន សរុបការព្រោះស្ទូងសម្រេចបានលើផ្ទៃដីសរុបចំនួន ២,២០០ហត រងផលប៉ះពាល់ដោយរាំងស្ងួត នឹងស្មៅចង្រៃបំផ្លាញស្រូវពង្រោះ (ដោយអន្លើរៗ)  លើផ្ទៃដីចំនួន ២៦៤ ហត ស្មើ១២% នៃផ្ទៃដីដាំដុះសរុប។ ភូមិដែលរងប៉ះពាល់ខ្លាំងជាងគេ គឺភូមិថ្មីចំនួន ១៥០ហត (ស្រូវអាយុ ៤៥ថ្ងៃ) ភូមិបុសមនលើ នឹង ភូមិបុសស្វាយ។ ឃុំពងទឹក សរុបការព្រោះស្ទូង លើផ្ទៃដី  ២,៧២០  ហត រងផលប៉ះពាល់ដោយរាំងស្ងួត ស្មៅចង្រៃបំផ្លាញ (ដោយអន្លើរៗ) លើផ្ទៃដីចំនួន២២៤ហត ស្មើរនឹង ៩% នៃផ្ទៃដីដាំដុះសរុប ផលប៉ះពាល់ខ្លាំង នៅភូមិព្រៃសាគុំ នឹងភូមិព្រៃតាយន្ត

  • សរុបផ្ទៃព្រោះ ស្ទូង ទាំង0២ ឃុំ មានចំនួន ៤,៩២០ហត  ដំណាំស្រូវប៉ះពាល់ លើផ្ទៃដី ៤៨៨ ហត
  •  ប្រភេទស្មៅចង្រៃ មាន០២ ប្រភេទ (ស្មៅកក់ភ្នែកក្តាម នឹង ស្មៅ កក់បំពង់)                                                                                                                 * មូលហេតុផលប៉ះពាល់
  • កសិករប្រញាប់ដាំដុះពេលមានភ្លៀងធ្លាក់ដើមរដូវខែមិថុនា ដែលការណែនាំពីមន្ទីរ អាចដំណើរការសាបព្រោះ នាចុងខែកក្កដា  ដើម្បីគេច នឹងកាត់បន្ថយផលប៉ះពាល់ពីការរាំងស្ងួតដើមរដូវ
  • ការៀបចំដី ដាំដុះមិនទាន់បានល្អ (បច្ចេកទេសនៃការភ្ជួរ ការជួសជុលភ្លឺស្រែ)
  • ការសម្អាតអនាម័យគ្រាប់ពូជមុនពេលសាបព្រោះ និងការសម្អាតម៉ាស៊ីន មុនពេលច្រូតកាត់
  • ខ្វះការតាមដាន ថែរទាំ របស់កសិករ (សម្អាតស្មៅ) ខ្វះកម្លាំងពលកម្ម
  • ការប្រើប្រាស់ធាតុចូលកសិកម្ម (ពូជ ជី ថ្នាំកំចាត់ស្មៅ ...)                                                                                                                                       * សន្និដ្ឋាន

ជារួមផលប៉ះពាល់ដោយ ការរាំងស្ងួតខ្វះទឹក នឹងការបំផ្លាញពីស្មៅចង្រៃលើដំណាំស្រូវ កន្លងមក រហូតដល់ត្រឹមថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ នេះ , យើងអាចសន្និដ្ឋានថា នៅតាមភូមិសាស្ត្រខាងលើមានទឹក ពីតិចទៅមធ្យមដំណាំស្រូវ

ចំនួនអ្នកចូលទស្សនា
Flag Counter