លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ បានចុះពិនិត្យបណ្តុំអាជីវកម្មដំណាំបន្លែនៅតាមស្រុកចន្រ្ទា និងក្រុងបាវិត
ចេញ​ផ្សាយ ៣០ កញ្ញា ២០២០
122

ថ្ងៃពុធ១៣ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ បានចុះពិនិត្យបណ្តុំអាជីវកម្មដំណាំបន្លែនៅតាមស្រុកចន្រ្ទា និងក្រុងបាវិត ទទួលបានលទ្ធផលរួមមាន៖

កម្មវិធីទី១៖ លោកប្រធានមន្ទីរ និងក្រុមការងារបានពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេសនៃការដាំដំណាំបន្លែនៅផ្ទះកសិករ សូ សាប៊ន នៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត លទ្ធផលកសិករដាំបន្លែត្រកួន លក់ប្រចាំថ្ងៃ ៥០គ.ក្រ/ថ្ងៃ តម្លែ២ ០០០រៀល/គ.ក្រ។ មន្ទីរត្រៀមចុះបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំ និងផ្តល់ផ្ទះសំណាញ់០១ បន្ថែមទៀត ជូតដល់កសិកររូបនេះដើម្បីពង្រីកការដាំដុះបន្លែ តាមរយៈកម្មវិធីASPIRE។

កម្មវិធីទី២៖ លោកប្រធានមន្ទីរបានចុះពិនិត្យការដាំដុះបន្លែក្នុងរោងផ្ទះសំណាញ់របស់កសិករ រាជ បូរ៉ា នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្រ្ទា។ ជាលទ្ធផលកសិករដាំបន្លែត្រកួន ស្ពៃខៀវ និងបន្លែផ្ទី គាត់ប្រមូលផលបាន ០៣លើកមកហើយ។ កសិករមានការសប្បាយចិត្តពីព្រោះគាត់បានទទួលរោងសំណាញ់០១ពីរកម្មវិធី ASPIRE ដែលអាចដាំដុះបានទាំងរដូវប្រាំង និងរដូវវស្សា។ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរបានផ្តល់អនុសាសន៍ ណែនាំឱ្យប្រធានការិយាល័យកសិកម្មស្រុក និងក្រុមការងារមន្ទីរកសិកម្ម បន្តចុះតាមដាន និងត្រួតពិនិត្យ ជួយគាំទ្ររកទីផ្សារ និងបញ្ហាប្រឈម ដើម្បីជួយដោះស្រាយបញ្ហារបស់កសិករបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter