លោកប្រធានមន្ទីរអញ្ជើញចូលរួមពិធីប្រគល់គ្រាប់ពូជ និងសម្ភារៈដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត
ចេញ​ផ្សាយ ០២ តុលា ២០២០
154

ស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ជា សុផុន ទីប្រឹក្សាសម្របស្រួលទីផ្សារអនុកម្មវិធីASPIRE លោក ប្រាជ្ញ សាឡន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ សហគមន៍ លោកចៅសង្កាត់រងសង្កាត់ច្រកម្ទេស លោក ថាច់ ផល្លាសម្បតិ្ត លោក ហួ សុខម៉េង ចូលរួមពិធីប្រគល់គ្រាប់ពូជ និងសម្ភារ:ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិតចំនួន៤៨គ្រួសារ (នៅភូមិច្រកម្ទេស២៥គ្រួសារ និងនៅភូមិវាល២៣គ្រួសារ) ក្នុង១គ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន០៨មុខ ធុងស្រោងមួយគូរ កៅស៊ូគ្របរងបន្លែ១ដុំ និងកំបោរសរ ៥គក្រ។ ព្រមទាំងបានចុះពិនិត្យ ការអនុត្តការដាំបន្លែក្នុងផ្ទះសំណាញ់ ចិញ្ចឹមត្រី និងចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទិក របស់កសិករ ឡឹក ប៊ុនធឿន នៅភូមិស្វាយធំ ឃុំស្វាយរំពារ ជាលទ្ធផល បន្លែក្នុងផ្ទះសំណាញ់(ស្ពៃក្រញាញ់ និងខ្ទឹម)  លូតលាស់ល្អ អាចប្រមូលផលបាននៅ៣ថ្ងៃខាងមុខតាមការប៉ានស្មានផ្ទៃដី នៅក្នុងផ្ទះសំណាញ់ ១៣៨ម៉ែត្រការ៉េ ទទួលបានផលប្រហែល ៤០០គក្រ ចំពោះការចិញ្ចឹមត្រី និងកង្កែបលូតលាស់ល្អបានប្រមូលផលបន្តើៗហើយ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter