ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកចូលរួម ពិធីសំណេះសំណាលលើការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
ចេញ​ផ្សាយ ០៦ តុលា ២០២០
438

ស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាលលើការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលពីរ ឯកឧត្តម នី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នាយខណ្ឌរដ្ឋបាលព្រៃឈើ នាយខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធានការិយាល័យ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ នាយរងខណ្ឌរដ្ឋបាលជលផល លោក លោកស្រីអនុប្រធានការិយាល័យ។​ ជារួមពិធីសំណេះសំណាលទាំងមូលទទួលបានលទ្ធផលដូចតទៅ៖ លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស បានរៀបរាប់ពីចំណុចខ្វះខាត និងចំណុចកែតម្រូវរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងមានដូចខាងក្រោម៖

            - ការរៀបចំលិខិតនានា មិនទាន់បានត្រឹមត្រូវទៅតាមទម្រង់នៃការណែនាំរបស់ក្រសួង

- មិនបានធ្វើផ្ញើរបាយការណ៍បញ្ជីវត្តមានរបស់មន្ត្រីរាជការ ទៅឱ្យក្រសួង និងមិនបានរៀបចុះធ្វើការបិទផ្សាយ វត្តមានរបស់មន្ត្រី

- មិនបានផ្ញើព្រឹត្តបត្រព័ត៌មានប្រចាំឆ្នាំរបស់មន្ត្រីរាជការមកឱ្យក្រសួង

- មិនបានរៀបចំបែងចែកមុខងាររបស់មន្ត្រី

- មិនបានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីពង្រឹងសមត្ថភាពបន្ថែម

- មិនបានផ្តល់របាយការណ៍អភិវឌ្ឍន៍ធនធានមនុស្ស ទៅក្រសួង

- ការធ្វើសំណើសុំតំឡើងថ្នាក់ ឋានន្តរស័ក របស់មន្ត្រីរាជការមានភាពយឺតយាវ

- ការធ្វើសំណើសុំគ្រឿងឥស្សររិយស ត្រូវធ្វើការពិនិត្យ វាយតម្លៃឱ្យបានត្រឹមត្រូវ

ក្នុងនោះដែរ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមផ្តល់មតិ កែលម្អមន្ទីរមួយចំនួនដូចខាងក្រោម៖

១. ត្រូវរៀបចំលិខិតឱ្យបានត្រឹមត្រូវ ទៅតាមការកំណត់ដែលបានព្រមព្រៀងគ្នារបស់ក្រសួងកសិកម្ម

២. ត្រូវខិតខំបំពេញសម្ភារការិយាល័យដែលខ្វះខាត ឱ្យបានគ្រប់គ្រាន់ទៅតាមលទ្ធភាពដែលអាចធ្វើបាន

៣. ត្រូវរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញដល់មន្ត្រី

៤. ត្រូវធ្វើការគោរពតួនាទីទៅតាមឋានានុក្រម

៥. រាល់ការចរាចរសត្វត្រូវកត់បញ្ជីចេញចូលឱ្យបានច្បាស់លាស់

៦. ត្រូវរៀបចំរបាយការណ៍ឆ្លើយតបទៅក្រសួង រាល់កិច្ចការដែលក្រសួងបានដាក់ឱ្យ

ក្រោយពីរបានស្តាប់ការចូលរួមមតិ របស់ឯកឧត្តម លោក លោកស្រី ដែលបានលើកឡើងខាងលើ ឯកឧត្តម នុត ច័ន្ទសុខា   រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបូកសរុបមតិជារួម នឹងបាន ផ្តល់ជាអនុសាសន៍នូវចំណុចសំខាន់ៗ មួយចំនួនដូចជា៖

១. បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម២០១៩-២០២៣

២. ផ្តល់ឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ ទៅឱ្យអភិបាលរងទទួលបន្ទុកការងារកសិកម្ម​ ដើម្បីងាយស្រួលសហការជាមួយអ្នកពាក់ព័ន្ធ

៣. ថ្នាក់ដឹកនាំមន្ទីរ ត្រូវធ្វើការណែនាំមន្ត្រីមកធ្វើការឱ្យបានត្រឹមត្រូវតាមពេលវេលា និងបំពេញការងារតាមមុខងារឱ្យបានល្អ

៤. បង្កើនការអនុវត្ត សារាចរណែនាំ សេចក្តីណែនាំ លិខិតណែនាំនានា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

៥.បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗដល់មន្ត្រី និងធ្វើការអនុវត្តន៍ឱ្យបានត្រឹមត្រូវ

៦. បន្តសហការជាមួយថ្នាក់ដឹកនាំក្រសួងដែលចុះមកបំពេញការងារក្នុងខេត្តស្វាយរៀងឱ្យមានប្រសិទ្ធភាពខ្ពស់

៧. រៀបចំមន្ត្រីតាមដានបណ្តាញសង្គមផ្សេងៗ ជាពិសេស ហ្វេកបុកផេក របស់ ឯកឧត្តមរដ្ឋមន្ត្រី

ចំនួនអ្នកចូលទស្សនា
Flag Counter