លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារបានចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ០៨ តុលា ២០២០
117

ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងស្រុក ចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០២ ក្នុងឃុំចន្ទ្រា ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង និងដោយសារការបើកទឹកមកពីខាងលើ រួមមានអាងដូនទយ អាងធ្លកកបុត្រ និងអាងស្វាយយា បណ្ដាលឱ្យជន់លិចស្រូវរបស់ប្រជាពលរដ្ឋសរុប៣៥ ហ.ត ខូចខាតទាំងស្រុង១៧ ហ.ត ស្នើ ១០គ្រួសារ ក្នុងនោះរួមមាន ៖ ភូមិសែនត ជន់លិចសរុប ២៥ ហ.ត ខូច ខាតទាំងស្រុង ១០ហ.ត ស្មើ ០៧គ្រួសារ  ភូមិចន្រ្ទា ជន់លិចសរុប ១០ ហ.ត ខូចខាតទាំងស្រុង ១០ហ.ត ស្មើ ០៣គ្រួសារ ។ ស្រូវទាំងអស់នេះ មានអាយុចាប់ ២០ថ្ងៃឡើងទៅ និងមានទីតាំងនៅតាមមាត់អូរ។ តំបន់ស្វាយយា ជាតំបន់ទំនាបទឹកលិចរៀងរាល់ឆ្នាំ ក្នុងរដូវនេះ (ភ្លៀងធ្លាក់គំហ៊ុក ផ្ទួនៗគ្នា ) នឹងមានផលប៉ះពាល់ដំណាំស្រូវស្រាល កណ្តាល នឹងដំណាំនានា នៅតាមតំបន់ទំនាបមាត់បឹង។

*មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពុងមានវិធានការណ៍មួយចំនួនដូចខាងក្រោម

១. សហការណ៏ជាមួយអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តតាមដានស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង ស្រុកទាំងអស់ នឹងបើកទ្វាទឹក (វ៉ៃគោ បន្លាស្អិត ស្វាយយា បាធូ កំពង់រទេះ ព្រែកត្នោត, ស្វាយយា/ ស្វាយជ្រំ) នឹងវាយតម្លៃឱ្យបានត្រឹមត្រូវ (ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ រយះពេលលិច ផលប៉ះពាល់ នឹងខូចខាត) ធ្វើការដកចេញ នូវរបាំងឈើ ស្បៃមុង ធ្នួសដាកត្រងត្រី តាមប្រឡាយ ទំនប់នានា ដើម្បីឱ្យចរន្តទឹកហូរបានលឿន។

២. បន្តពិនិត្យវាយតម្លៃ ស្រូវស្រាលកំពុងទុំ នឹងប្រឈមទឹកលិច ឬកំពុងលិច  ដើម្បីលើកកម្មវិធីយុទ្ធនាការជួយច្រូតកាត់ប្រមូលផល ដឹកជញ្ជូន កន្លែងទុកដាក់បានទាន់ពេលវេលា ដូចជានៅតំបន់តែងម៉ៅ ទួលស្តី ជប់ព្រីង បាសាក់ ព្រែកនៀល តាជៃ តានូ ក្រសាំងជ្រំ ក្រាំងលាវ ក្រុងស្វាយរៀង ក្រុងបាវិត។ល។

៣. ធ្វើរបាយការណ៏ សុំយោបល់ឯកឧត្តមអភិបាលខេត្តសម្រេច

៤. រៀបចំទីទួលសុវត្តិភាព នឹងមន្ត្រីបច្ចេកទេសទទួលបន្ទុកតាមចំណុចនីមួយៗ (ស្បៀង ចំណីសត្វ ថ្នាំព្យាបាលជងឺសត្វ ពូជដំណាំ) មធ្យោបាយដឹកជញ្ជូន ដើម្បីធ្វើអន្តរាគមន៏ មុនពេល និងក្រោយពេលគ្រោះធម្មជាតិ បានទាន់ពេលវេលា

៥. ពង្រឹងប្រព័ន្ធតាមដាន របាយការណ៏ស្ថានការវិវឌ្ឈន៏ប្រចាំថ្ងៃជូនរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

ចំនួនអ្នកចូលទស្សនា
Flag Counter