លោក​ប្រធានមន្ទីរ នឹងក្រុមការងារចុះពិនិត្យការចិញ្ចឹមត្រី និងកង្កែប នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៦ តុលា ២០២០
103

ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផល លោក មុំ ផាន្នី  លោក ឌី នូ  លោក ហុង ហាក់ ចុះតាមដាន ត្រួតពិនិត្យការចិញ្ចឹមត្រី កង្កែប នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ  ដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជូនប្រជាពលរដ្ឋចំនួន៥៤គ្រួសារ។ គិតមកទល់ពេលនេះត្រីអណ្តែងមានអាយុ ៦០ថ្ងៃ ទម្ងន់កង្កែប០៤ក្បាល ស្មើ ១គ.ក្រ ត្រី ០៤ក្បាល ស្មើ១ គ.ក្រ សរុបគ្រួសារចិញ្ចឹមកង្កែប២២គ្រួសារ ស្មើ ១ ៩២៥ គ.ក្រ គ្រួសារចិញ្ចឹមត្រី ៣២ គ្រួសារ​ ស្មើនឹង ៥ ២០០ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter