សកម្មភាពថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២.៤០ ហិកតា
ចេញ​ផ្សាយ ១៩ តុលា ២០២០
117
ថ្ងៃសៅរ៍ ១ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម តូច ប៉ូលីវ៉ា ឯកឧត្តម សេង សិលា អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ យុវជន សសយក ស្រុក យុវជនឃុំ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា បានចំនួន២.៤០ហិកតា អ្នកចូលរួមសរុប២១៥នាក់ ស្រី១០៦នាក់ ។ ក្នុងឱកាសនោះឯកឧត្តម និងក្រុមការងារបានចែកអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង មានមី និងទឹកដោះគោខាប់ លោកជំទាវ ដួង វណ្ណា ថវិកា៤០០,០០០រៀល ឯកឧត្តម តូច ប៉ូលីវ៉ា ថវិកា៣០០,០០០រៀល ឯកឧត្តម ហង្ស វិចិត្រ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយយា ថវិកា៣០០,០០០រៀល ដល់អ្នកចូលរួម ម្នាក់ៗទទួលបានមី១០កញ្ចប់ ទឹកដោះខាប់១កំប៉ុង និងជូនថវិកាដល់ម្ចាស់ស្រែ៧គ្រួសារ ក្នុងមួយគ្រួសារថវិកា៥០,០០០រៀល ។
ចំនួនអ្នកចូលទស្សនា
Flag Counter