ខណ្ឌរដ្ឋបាលជលផលស្វាយរៀង បានចុះចែកតង់ចិញ្ចឹមត្រីអណ្តែងចំនួន ៤៦ គ្រួសារ
ចេញ​ផ្សាយ ២០ តុលា ២០២០
108

ថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផលស្វាយរៀង លោក ផាន់ ហន នាយផ្នែករដ្ឋបាលជលផលរមាសហែក ហៀក វុដា នាយផ្នែករដ្ឋបាលជលផលចន្ទ្រា លោក មុំ សាផាន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន  បានចុះចែកតង់ចិញ្ចឹមត្រីអណ្តែង ចំនួន ៤៦ គ្រួសារ នៅស្រុកស្វាយជ្រំ  ឃុំពោធិ៍រាជ ភូមិអូរសំដី  ស្រុករំដួល ឃុំពងទឹក  ភូមិតួតាយូន  ភូមិអណ្តូងក្រសាំង ស្រុកស្វាយទាប  ឃុំស្វាយអំពាល ភូមិស្វាយធំ។

ចំនួនអ្នកចូលទស្សនា
Flag Counter