ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការខូចខាតដោយទឹកជំនន់ និងវិធានការស្តារឡើងវិញ
ចេញ​ផ្សាយ ២៧ តុលា ២០២០
130

្ងៃអង្ការ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំ ស្តីពីការចុះពិនិត្យ និងវាយតម្លៃលើការខូចខាត ដោយទឹកជំនន់ និងវិធានការស្តារឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាពចូលរួមមានដូចជា  ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានកសិកម្ម  តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងនាយកដ្ឋានផែនការ ស្ថិតិ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានការិយាល័យកក្រោមឱវាទមន្ទីរ ប្រធានការិយាល័យកសិកម្ម ស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធ កិច្ចប្រជុំទទួលបានលទ្ធផលដូចតទៅ៖
១. ចុះពិនិត្យ និងវាយតម្លៃលើការខូចខាតជាក់ស្តែង និងវិធានការស្តារឡើងវិញ
២. វិធានការអន្តរាគមន៍បន្ទាន់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ប្រើប្រាស់កម្លាំងសរុប
៣. ធ្វើការប៉ាន់ប្រមាណអំពីតម្រូវការពូជ (ស្រូវ បន្លែ សត្វ) ការចាក់ថ្នាំបង្ការ ការភ្ជួររាស់
៤. រៀចំរបាយការណ៍ ភ្ជាប់ជាមួយសំណើសុំស្រូវពូជ ដោយមានការឯកភាពពីរដ្ឋបាលខេត្ត
៥. កំណត់ទីតាំងជាក់លាក់ ដើម្បីបើកយុទ្ធនាកា ភ្ជួររាស់ និងចែកពូជស្រូវ
៦. ធ្វើរបាយការណ៍លទ្ធផលសម្រេចបាន

កម្មវិធីបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បន្តចុះពិនិត្យ និងវាយតម្លៃលើការខូចខាតជាក់ស្តែង នៅស្រុកស្វាយជ្រំ និងស្រុកកំពង់រោទិ៍

ចំនួនអ្នកចូលទស្សនា
Flag Counter