ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយពេទ្យសត្វស្រុក​ និងអាជ្ញាធរមូលដ្ឋាន រៀបចំប្រជុំផ្សព្វផ្សាយជំងឺអុតក្តាម ចែកថ្នាំព្យាបាល និងចាក់វ៉ាក់សាំងការពារអុតក្តាម នៅឃុំសំបូរ ស្រុករមាសហែក
ចេញ​ផ្សាយ ២៨ តុលា ២០២០
128

ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការ ជាមួយពេទ្យសត្វស្រុក អាជ្ញាធរ មេភូមិ មេឃុំ ធ្វើការប្រជុំផ្សព្វផ្សាយជំងឺអុតក្តាមគោក្របីនិងចែកថ្នាំព្យាបាលជំងឺអុតក្តាមគោក្របីអ្នកចូលរួម ២៧នាក់ ស្រី ២១នាក់ នៅភូមិសំបូរ ឃុំសំបូរ ស្រុករមាសហែក ទទួលបានលទ្ធផលដូចខាងក្រោម៖ សត្វឈឺសរុបចំនួន ១៩ក្បាល(គោ) សត្វកំពុងព្យាបាលចំនួន ០៩ក្បាល(គោ) សត្វព្យាបាលជា ០៦ក្បាល(គោ) សត្វងាប់ ០៤ក្បាល (កូនគោ) បានចាក់វាក់សាំងការពារអត់ក្តាមសរុប ១៦៥ក្បាល គោ១៦២ក្បាល ក្របី០៣ក្បាល ស្មើ៤៥គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter