ឯកឧត្តម សេង សីលា អភិបាលរងខេត្ត អញ្ជើញចូលរួមចែកស្រូវពូជ ដល់គ្រួសារកសិករ រងផលប៉ះពាល់ និងខូតខាតដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០២០
85

នាព្រឹកថ្ងៃសុក្រ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលស្រុកចន្រ្ទា បានរៀបចំពិធីផ្តល់ស្រូវពូជដល់កសិករចំនួន ៥០ គ្រួសារ ពិធីនេះបានរៀបចំនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្រ្ទា ក្រោមអធិបតី ដ៍ខ្ពងខ្ពស់ ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង ដោយមានការចូលរួមពីរ ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ថន ថាវុទ្ធា  អភិបាលស្រុកចន្រ្ទា ព្រមទាំងលោក លោកស្រី មកពីមន្ទីរជំនាញ និង លោក លោកស្រីមកពីការិយាល័យជំនាញរដ្ឋបាលស្រុក អាជ្ញាធរ ឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ ក្នុង ០១គ្រួសារ ទទួលបានស្រូវពូជសែនក្រអូបដែលមានអាយុកាលខ្លី ចំនួន ១០០គ.ក្រ។ បន្ទាប់ពីចែកពូជស្រូវរួច រាល់ ឯកឧត្តមអភិបាលរងខេត្ត និងក្រុមការងារ បានប្តចុះពិនិត្យការព្រោះស្រូវជាក់ស្តែងនៅទីវាលផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter