លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចែកកូនត្រី និងចំណីត្រីដល់កសិករ ៥០គ្រួសារ នៅស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
81

ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ពង្ស ពុធសីហា នាយរងខណ្ឌរដ្ឋបាលជលផល លោក ចេង សំអឿន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ លោក ហួរ សុខម៉ង អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី ហ៊ុន សារ៉ាត់ មន្រ្តីផ្សព្វផ្សាយឃុំគោកព្រីង បានចុះចែកកូនត្រី និងចំណីត្រីដល់កសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ចំនួន៥០គ្រួសារ ក្នុង០១គ្រួសារទទួលបានត្រី៥០០ក្បាល និងចំណី១ប៉ាវ។

ចំនួនអ្នកចូលទស្សនា
Flag Counter