ខណ្ឌរដ្ឋបាលជលផលស្វាយរៀង បានចុះល្បាត និងបង្ក្រាបបទល្មើស ០១ករណី
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
111

ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កម្លាំងខណ្ឌរដ្ឋបាលជលផលស្វាយរៀង ផ្នែករដ្ឋបាលជលផលរមាសហែក ផ្នែករដ្ឋបាលជលផលចន្ទ្រា  មន្ត្រីកិច្ចសន្យា បានចុះល្បាត និងបង្ក្រាបបទល្មើសជលផលនៅចំនុចឃុំដូនស ស្រុកស្វាយជ្រំ ជាលទ្ធផលដែលបង្ក្រាបបានរួមមាន៖ លូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងចំនួន២៥០ ម៉ែត្រ បង្គោលឫស្សី ចំនួន ៣២ដើម លបកន្ទុយកណ្តុល១១ មាត់ ប្រវែង១២០ ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter