កម្លាំងខណ្ឌរដ្ឋបាលជលផលស្វាយរៀង សហការជាមួយផ្នែករដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសចំនួន​១២ ករណី នៅឃុំដូនស ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
79

រសៀល៖ ថ្ងៃព្រហស្បតិ៍ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ កម្លាំងខណ្ឌរដ្ឋបាលជលផលស្វាយរៀង ផ្នែករដ្ឋបាលជលផលរមាសហែក និងផ្នែករដ្ឋបាលជលផលចន្ទ្រាបន្តចុះល្បាត និងបង្ក្រាបបទល្មើស នៅចំនុចឃុំដូនស  ស្រុកស្វាយជ្រំ ជាលទ្ធផលបង្ក្រាបបានចំនួន១២ ករណី សរុបរួមមាន៖ របាំងស្បៃមុងចំនួន ៣០០ម៉ែត្រ លូស្បៃមុងចំនួន៣ មាត់ បង្គោលឫស្សីចំនួន ៣៤ ដើម លបកន្ទុយកណ្តុលចំនួន ៩មាត់ ប្រវែង៩០ ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter