ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីចែកគ្រាប់ពូជដំណាំជូនកសិករ ១១២គ្រួសារ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
174

នៅថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានចូលរួមអមដំណើរឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធីចែកគ្រាប់ពូជដំណាំជូនកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងសម្រាប់ស្តារការខូចខាតឡើងវិញ មានចំនួន ១១២គ្រួសារ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងឱកាសនេះ ឯកឧត្ដម បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកគ្រាប់ពូជដំណាំដែលចែកជូននៅថ្ងៃនេះ ទៅប្រើប្រាស់បង្កបង្កើនផលឲ្យចំទិសដៅ ដើម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ហើយមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងជួយគាំទ្រផ្នែកបច្ចេកទេសដល់បងប្អូនក្នុងការដាំដុះពូជបន្លែនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ៕

ចំនួនអ្នកចូលទស្សនា
Flag Counter