សកម្មភាពចុះអង្កេតទិន្នន័យស្រូវវស្សារបស់កសិករ នៅស្រុកស្វាយទាប
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២០
242

ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សំណាង មន្រ្តីការិយាល័យផែនការ គណនេយ្យ និង លោក សំ ឈី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយទាប មេភូមិ បានរួមដំណើរជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានកសិកម្ម បានចុះអង្កេតទិន្នផលស្រូវវស្សា របស់កសិករឈ្មោះ សូ ភូន មានផ្ទៃដីទំហំ ១ហ.ត ទទួលបានទិន្នផល ៣.៣៩តោន/ហ.ត ពូជស្រូវ សុម៉ាលី នៅភូមិខ្ជាយ ឃុំរមាំងថ្កោល និងកសិករឈ្មោះ សេង សាវេន មានផ្ទៃដីទំហំ ១ហ.ត ទទួលបានទិន្នផល ២.០៧តោន/ហ.ត ពូជស្រូវ ក្រសួងទាប នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប។

ចំនួនអ្នកចូលទស្សនា
Flag Counter