ថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរ និង លោក ហួ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ បានចុះពិនិត្យ និងជំរុញការដាំដំណាំរបស់កសិរឈ្មោះ ហួត ភក្តី នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង សព្វថ្ងៃគាត់ដាំម្រះចំនួន១០រង ដាំត្រប់វែងចំនួន ១៥រង សណ្តែកគួរចំនួន ១០រង ផលដែលគាត់ទទួលបានទី១បោះអោយម៉ូយលក់បន្ត ទី២លក់រាយអោយអ្នកជិតខាង និងអ្នកធ្វើដំណើរនៅតាមដងផ្លូវ ហើយតម្លៃសណ្តែកគួរ១គ.ក តម្លៃ ៦ ០០០រៀល និងត្រប់វែង១គ.ក តម្លៃ ៥ ០០០រៀល និងបណ្តុះកូនត្រប់វែងសម្រាប់ត្រៀមដាំលើផ្ទៃដី ១៥អា បន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម