ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យសកម្មភាពស្តារដំណាំស្រូវឡើងវិញដែលខូចខាតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងរបស់ប្រជាកសិករនៅឃុំម្រាម។
កម្មវិធីទី២៖ បានចុះពិនិត្យសកម្មភាពច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា នៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ដែលមានម៉ាស៊ីនច្រូតកាត់ចំនួន ០៤គ្រឿង មានប្រភពមកពីឃុំសម្បត្តិមានជ័យ តម្លៃនៃការច្រូតកាត់ ១ហ.ត តម្លៃ ៣៥០ ០០០រៀល។
កម្មវិធីទី៣៖ បានចុះពិនិត្យសកម្មភាពការដាំបន្លែក្នុងផ្ទះសំណាញ់នៅឃុំមុខដា ស្រុករមាសហែក សព្វថ្ងៃកសិករដាំស្ពៃ ក្នុង១វគ្គគាត់ប្រមូលផលបានចំនួន ៤៥០គ.ក ក្នុង ១គ.ក តម្លៃ ៣ ០០០រៀល
កម្មវិធីទី៤៖ ចុះណែនាំបច្ចេកទេស និងជំរុញការដាំដុះដល់កសិករឈ្មោះ គឹម ផៃ ដែលបានអនុវត្តបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះខ្នាតតូច ជាលក្ខណៈគ្រួសារ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល។