ថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក អ៊ឹង ស៊ិនតិ ប្រធានការិយាល័យ កសិឧស្សាហកម្ម លោក ហួ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ បានចុះបំពេញការងារនៅឃុំពពែត ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងគោលបំណងពិនិត្យដំណាំកសិឧស្សាហកម្ម ក្នុងនោះសម្រាប់ផ្ទៃដីដាំដុះដំណាំអំពៅស្ករ លើផ្ទៃដីសរុបចំនួន ២ ៧៥៨ហិតា និងធ្វើការប្រមូលផលនាពេលខាងមុខនេះ ដែលមានបរិមាណផលសរុបប្រមាណ ១៣៧.៩០០០តោន (គិតជាដើមអំពៅស្រស់)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម