ថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ លោក ថាច់ ផល្លាសម្បត្តិ មន្ត្រីបច្ចេកទសកសិកម្ម បានចុះតាមដានការលូតលាស់បន្លែ និងផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកសហគមន៏កសិកម្ម (ផ្ទះសំណាញ់បន្លែ កម្មវិធីASPIRE) នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កសិករ ដាំស្ពៃឈួល លក់បានតម្លៃ ៥០០០៛/១គ.ក្រ ស្ពៃតឿលក់បានតម្លៃ៥០០០៛/ គ.ក្រ ចំណែកបន្លែស្ពៃក្តោប ស្ពៃប្រូខូលី និងការ៉ុត មិនទាន់បានប្រមូលផលទេ ដំណាំបន្លែទាំង០៣ប្រភេទនេះកំពុងលូតលាស់ល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម