លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរ បានចូលរួមបង្កា្របបទល្មើសជលផល និងចុះពិនិត្យសកម្មភាពប្រកបអាជីវកម្មចិញ្ចឹមត្រីយកសាច់ នៅឃុំច្រេស ស្រុកចន្ទ្រា
ចេញ​ផ្សាយ ០៨ ធ្នូ ២០២០
291

ថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរ កម្លាំងខណ្ឌរដ្ឋបាលជលផលស្វាយរៀង កម្លាំងផ្នែករដ្ឋបាលជលផលរមាសហែក  កម្លាំងផ្នែករដ្ឋបាលជលផលចន្ទ្រា មន្ត្រីជាប់កិច្ចសន្យា និងកម្លាំងសហគមន៍នេសាទបឹងដូនទយ បានបន្តចុះល្បាត និងបង្ក្រាបបទល្មើសជលផលនៅឃុំ ច្រេស ស្រុកចន្ទ្រាជាលទ្ធផលបង្ក្រាបនិងរឹបឣូសបានចំនួន ៨ ករណី រួមមាន លូស្បៃមុងចំនួន ៩មាត់ របាំងស្បៃមុងចំនួន ១៣០ម៉ែត្រ បង្គោលឫស្សីចំនួន ៦៣ ដើម លបកន្ទុយកណ្តុរចំនួន ១៣មាត់ មានប្រវែង ១៣០ម៉ែត្រ។ វត្ថុតាងដែលរឹបអូសបាន ត្រូវបានដុតកំទេចចោលនៅនឹងកន្លែងកើតហេតុ។

កម្មវិធីបន្ទាប់ លោកប្រធានមន្ទីរ និងក្រុមការងារចុះពិនិត្យសកម្មភាពប្រកបអាជីកម្មចិញ្ចឹមត្រីយកសាច់ របស់កសិករឈ្មោះអ៊ុក វុទ្ធី អាយុ ៥៩ឆ្នាំ ប្រធានសហគមន៍នេសាទបឹងដូនទយ រស់នៅភូមិបន្លាស្អិត សង្កាត់ច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង គាត់មានស្រះចំនួន ០៤ស្រះ ដាក់ត្រីប្រាចំនួន ៣០ ០០០ក្បាល ត្រីឆ្ពិនចំនួន ៩ ០០០ក្បាល និងត្រីកាបសាមាញ់១០០ក្បាល។ ក្នុងរយៈពេល០៦ខែដើមឆ្នាំគាត់លក់ត្រីសាច់បានចំនួន២៧ ០០០គីឡូ  (១គីឡូតម្លៃ ៨ ០០០រៀល) ស្មើនឹង ទឹកប្រាក់ ២១ ៦០០ ០០០រៀល និងគ្រោងពង្រីកចិញ្ចឹមត្រីបន្ថែមចំនួន ០៦ស្រះបន្ថែមទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter