ក្រុមងារការិយាល័យល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ច ថ្នាំកសិកម្ម និងជីកសិកម្មចំនួន ១៣ដេប៉ូ នៅស្រុកកំពង់រោទិ៍
ចេញ​ផ្សាយ ១០ ធ្នូ ២០២០
181

ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០  ក្រុមការងារការិយាល័យនីតិកម្មកសិកម្ម ដឹកនាំដោយ លោក ជា សារ៉ុន ប្រធានការិយាល័យ បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មនៅតាមដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មបានចំនួន ១៣ដេប៉ូ នៅស្រុកកំពង់រោទិ៍ គឺនៅឃុំខ្សែត្រ ឃុំសំឡី និងឃុំត្នោត ហើយបានធ្វើការណែនាំដល់អាជីវករអំពីលិខិតបទដ្ឋានគតិយុត្ត  នីតិវិធីនៃការដាក់តាំងលក់សម្ភារកសិកម្ម និងនីតិវិធីនៃការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម  ដើម្បីកុំឲ្យការប្រើប្រាស់សម្ភារកសិកម្មទាំងអស់នោះមានផលប៉ះពាល់ដល់សុខមាលភាពមនុស្ស  សត្វ  និងបរិស្ថាន ព្រមទាំងធ្វើការណែនាំបន្ថែមដល់អាជីវករអំពីសុពលភាពនៃលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្ម  គឺធ្វើយ៉ាងណាកុំឲ្យលិខិតអនុញ្ញាតធ្វើអាជីវកម្ម នោះផុតសុពលភាពប្រើប្រាស់ ក្នុងគោលបំណងជំរុញឲ្យពួកគាត់ត្រៀមនូវរាល់ឯកសារពាក់ព័ន្ធដើម្បីដាក់ពាក្យសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មថ្មីនៅច្រកចេញចូលតែមួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter