ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តន៍បន្ត ដឹកនាំអង្គប្រជុំដោយ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង។ អង្គប្រជុំបានដំណើការតាមកម្មវិធីដូចខាងក្រោម៖
១. ពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត
២. ផ្សព្វផ្សាយលិខិតណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត រួមមាន៖
- លិខិតលេខ ១០៤៦៩ កសក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីករណីលើកទឹកចិត្តក្នុងការតែងតាំងនាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
- លិខិតលេខ ១០៤០៩ កសក.ប ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ករណីរបាយការណ៍បូកសរុបលទ្ធផលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត។
- លិខិតលេខ ៥៦១/២០ល.ស ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការរៀបចំកែលម្អ លោភ័ណភាពនៅតាមមន្ទីរ អង្គភាព និងទីសាធារណៈក្នុងក្រុងស្វាយរៀង។
- លិខិតលេខ ១០៧៩៩ កសក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា”។
- លិខិតលេខ ១០២៥១ កសក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីករណីរបាយការណ៍បូកសរុបលទ្ធផលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត។
៣. ការរៀបចំរចនាសម្ព័ន្ធ និងតារាងបែងចែកតួនាទីភារកិច្ច
៤. ពិភាក្សាលើការរៀបចំផែនការប្រចាំឆ្នាំឆមាស ត្រីមាស ប្រចាំខែ និងប្រចាំសប្តាហ៍
៥. បញ្ហាផ្សេងៗ
តាមរយៈកិច្ចប្រជុំខាងលើលោកប្រធានមន្ទីរបានធ្វើការណែនាំ និងពិភាក្សាបញ្ហាចាំបាច់មួយចំនួនដូចខាងក្រោម៖