ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយទាប បានចុះផ្សព្វផ្សាយចែកថ្នាំព្យាបាល ស្តីពីវិធានការការពារជំងឺឆ្លងសត្វ ជំងឺអុតក្តាមគោក្របី ផ្តាសាយបក្សី និងជំងឺប៉េស្តអាហ្រ្វិក ដែលមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ ភ្នាក់ងារសុខភាពសត្វភូមិ និងប្រជាពលរដ្ឋចំនួន ៣ភូមិ គឺភូមិស្វាយគយ ភូមិកំពោតម្រាក់ ឃុំពពែត ភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាបចំនួន៥៣នាក់ ស្រី២១នាក់ (ភូមិស្វាយគយចំនួន១៤នាក់ ស្រី០៨នាក់ ភូមិកំពោតម្រាក៣១នាក់ ស្រី១៣នាក់ និងត្រពាំងតាអីចំនួន០៨នាក់ បានផ្តល់ថ្នាំ ៣គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម