សកម្មភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះបំពេញការងារនៅខេត្តស្វាយរៀង
ចេញ​ផ្សាយ ១៥ មករា ២០២១
154

ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ត គឹម សុន រដ្ឋលេខាធិការ ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះមកបំពេញការងារ ដើម្បីពិនិត្យវាយតម្លៃ និងផ្តល់ប្រឹក្សាបច្ចេកទេសដល់ការអភិវឌ្ឍកសិកម្ម ដោយមានការចូលរួមអមដំណើពី ឯកឧត្តម សេង សិលាអភិបាលរងខេត្ត លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មខេត្ត។​

កម្មវិធីទី១៖ ចុះសំណេះសំណាលជាមួយសហគមន៍អភិរក្សបឹងដូនទយ នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា និងបានប្រគល់ម៉ាស៊ីនទូក១គ្រឿង និងបន្តពិនិត្យការចិញ្ចឹមត្រីប្រា ត្រីអណ្តែង ត្រីពោ  នៅផ្ទះកសិករ អ៊ុក វុទ្ធី។

កម្មវិធីទី២៖ ពិនិត្យមើលកាដាំរបន្លែសុវត្តិភាពក្នុងផ្ទះសំណាញ់ភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា

កម្មវិធីទី៣៖ ពិនិត្យមើលការងារបង្កបង្កើនផលស្រូវប្រាំង និងការស្តារឡើងវិញរបស់គ្រួសារកសិករដែលទទួលបានពូជស្រូវដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងមក នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ។

ចំនួនអ្នកចូលទស្សនា
Flag Counter