ថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចុះពិនិត្យកសិដ្ឋានដាំដំណាំរបស់កសិករ ឡឹក ប៊ុនធឿន នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប នៅក្នុងកសិដ្ឋានមានដាំត្រសក់១.៣០ហិកតា បានប្រមូលផលអស់៥០អា កំពុងប្រមូលផល៥០អាក្នុង១ថ្ងៃជាមធ្យមបាន៨០០គក្រ តម្លៃ ១៣០០ -១៥០០រៀល/១គក្រ និងទើបដាំ៣០អា និងមានដាំត្រឡាចចំនួន ៣០អា ទើបចាប់ផ្តើមចេញក្តឹក និងកំពុងប្រមូលបន្លែក្នុងផ្ទះសំណាញ់ទំហំ ២៥០ម៉ែត្រការ៉េ ដាំស្ពៃក្រញាញ់ ០៤រង បានផលប្រហែល៤០០គក្រ តម្លៃ ២៥០០រៀល/គក្រ និងស្ពៃតឿចំនួន០២រង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម