លោក ប៉ែន ផល្លី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្នបាតសហគមន៍ប្រចាំឆ្នាំ របស់សហគមន៍កសិកម្មកូនភ្លោះវាលខ្នាច
ចេញ​ផ្សាយ ១៩ មករា ២០២១
113

ថ្ងៃអង្គារ ០៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩  ខែមករា ឆ្នាំ២០២១ លោក ប៉ែន ផល្លី ប្រធានការការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតសហគមន៍កសិកម្មប្រចាំឆ្នាំស្តីពីលទ្ធផលសម្រេចបាន និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២១ នៅសហគមន៍កសិកម្មប្រទ្បាយកូនភ្លោះវាលខ្នាច ស្ថិតនៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វត្តមានចូលរួមមាន តំណាងសាលាស្រុកស្វាយជ្រំ លោកមេឃុំក្រោលគោ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងសមាជិកសហគមន៍កសិកម្ម វត្តមានចូលរួមសរុប៨៧ នាក់ ស្រី៣៩ នាក់ លើសមាជិកពេញសិទិ្ធសរុប១០៥នាក់។

ក្នុងអង្គមហាសន្និបាតបានអនុម័តពិភាក្សាទៅលើមុខរបរអាជីវកម្មកសិកម្ម លើធាតុចូលកសិកម្ម ពង្រីកដើមទុន តាមរយះចូលហ៊ុនបន្លែ កៀរគរសមាជិកបន្ថែម (ចងក្រងក្រុមបណ្តុំអាជីវកម្ម ក្នុងការដាំដំណាំបន្លែ ផលិតស្រូវក្រអូម ចិញ្ចឹមសត្វ) ពិសេស ឆ្លើយតបនឹងការជួយពង្រឹងមុខរបរសហគមន៍កសិកម្ម ឯកឧត្តម រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយផ្តល់នូវទូរភ្ញាស់ពងមាន់សម្រាប់ផ្គត់ផ្គង់ដល់សមាជិក និងកសិករដ៍ទៃទៀត។

សូមបញ្ជាក់ថា សហគមន៍កសិកម្មនេះមានការយកចិត្តទុកដាក់ សមាជិក ភាគហ៊ុន និងទុនកើនទ្បើងរហូត (ពីសមាជិកដំបូង៣០នាក់ រហូតមានសមាជិកចំនួន ១០៥ នាក់ និងទុនពីមុនជាង១០,០០០,០០០រៀល រហូតមានទុនជាង៤៥,០០០,០០០រៀល) ។

ចំនួនអ្នកចូលទស្សនា
Flag Counter