លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានចុះព្យាបាល និងចែកថ្នាំព្យាបាលជំងឺសត្វគោ ក្របីកើតជំងឺអុតក្តាម
ចេញ​ផ្សាយ ១៩ មករា ២០២១
187

ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧  ខែមករា ឆ្នាំ២០២១ លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថិតក្នុងភូមិចំបក់គុយ ឃុំ កំពង់ចំឡង ស្រុកស្វាយជ្រំ បានចុះយុទ្ធនាការផ្សព្វផ្សាយនឹងចែកថ្នាំព្យាបាលជំងឺអុតក្តាមគោដល់កសិករចំនួន ១៩ គ្រួសារ។ គោ ក្របីឈឺសរុបចំនួន៥៥ក្បាល ក្នុងនោះគោចំនួន៤១ក្បាល បានព្យាបាលជាសះស្បើយចំនួន៤៦ក្បាល ក្នុងនោះគោចំនួន៣៥ក្បាល កំពុងបន្តព្យាបាល៩ក្បាល ក្នុងនោះគោ ៥ក្បាល និងមិនមានសត្វងាប់ទេ។

កម្មវិធីទី២៖ លោកប្រធានការិយាល័យ និងសហការីបានសហការណ៏ជាមួយអាជ្ញាធរស្រុករំដួល ប្រធានកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុករំដួល លោកមេឃុំមុសមន ក្រុមប្រឹក្សាឃុំ ស្រុកភ្នាក់ងារសុខភាពសត្វភូមិ បានចុះផ្សព្វផ្សាយ និងព្យាបាលជំងឺសត្វអុតក្តាមនៅភូមិធ្នង់ ឃុំថ្នាធ្នង់ស្រុករំដួល បានចែកថ្នាំព្យាបាលក្លមីទីទ្បែន និងថ្នាំសម្លាប់មេរោគTh4 ចំនួន៦៩គ្រួសារ នៅភូមិត្រពាំងថ្ម ភូមិថ្នាធ្នង់ និងភូមិថ្មី។

កម្មវិធីទី៣៖ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះយុទ្ធនាកាផ្សព្វផ្សាយ និងចែកថ្នាំព្យាបាលជំងឺអុតក្តាមគោ ក្របី ស្ថិតនៅក្នុងភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ បានចំនួន ៥៩គ្រួសារ។ សត្វគោឈឺសរុបចំនួន ២៨០ក្បាល បានព្យាបាលជាសះស្បើយចំនួន ២៦៤ក្បាល កំពុងបន្តព្យាបាល១៦ក្បាល និងមិនមានសត្វងាប់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter