ថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និង លោក អ៊ឹង ស៊ិនតិ ប្រធានការិយាល័យកសិឧស្សាហកម្ម បានចុះពិនិត្យអំពៅឆេះនៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ដោយបានជួប លោក គង់ ចន្ថា អ្នកមកសម្របសម្រួលក្រុមហ៊ុន និងបានសាកសួរព័ត៌មាននិងចុះពិនិត្យផ្ទាល់ដល់ចម្ការអំពៅ ទទួលបានលទ្ធផលដូចតទៅ ៖ អំពៅលើផ្ទៃដី ៩០ហិតាត្រូវបានឆេះស្ថិតក្នុង ភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងរយៈ ពេល ៤ថ្ងៃប្រសិនបើមិនបានប្រមូលផលទាន់ពេលវេលាអំពៅនឹងខូចខាតគុណភាព។ អំពៅឆេះមិនមានមូលហេតុច្បាស់លាស់ (សង្ស័យមានគេអ្នកលួចដុត)។
សំណូមពរ៖ អាជ្ញាធរខេត្តមេត្តាជួយសម្រួលនិងនាំអំពៅចេញអោយបានទាន់ពេលវេលា។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពអំពៅរួច ក្រុមការងារបានបន្តដំណើរចុះពិនិត្យការដាំដុះ ដំណាំដំឡូងមី នៅឃុំគគីសោម និងបាននែនាំពីបច្ចេកទេសនៃការគ្រប់គ្រងជំងឺ លើដំណាំដំឡូងមី មានដូចជា រោគសញ្ញានៃជំងឺ ភា្នក់ងារបង្ករចម្លងជំងឺ និងវិធីសាស្រ្តនៃការកម្ចាត់ ការទុកដាក់ពូជសម្រាប់ដាំនាឆ្នាំបន្ទាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម