ថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកម្ភ: ឆ្នាំ២០២១ លោក រ័ត្ន ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់សហគមន៍កសិកម្មសាមគ្គីធ្មា កំពង់អំពិល ស្ថិតនៅភូមិទូលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលមានការចូលរួមពីអភិបាលរងស្រុករំដួល ប្រធានក្រុមប្រឹក្សាឃុំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងតំណាងអង្គការ Heifer និងអង្គការសន្តិសេនា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិករបស់សហគមន៍កសិកម្មសរុបចំនួន៨៥ ស្រី៣៥ នាក់។
គោលបំណងសម្រេចនិងអនុម័តទៅលើរបៀបវារៈដូចខាងក្រោម៖
១.របាយការណ៍សកម្មភាពមុខរបរ
២.របាយការណ៍ហិរញវត្ថុ
៣. របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យ
៤.ការបែងចែកប្រាក់ចំណេញ រួមទាំងប្រាក់ភាគលាភ
៥.ផែនការសកម្មភាពមុខរបរសម្រាប់ឆ្នាំ២០២១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម