លោក ពុត កាអុល អនុប្រធានមន្ទីរ បានចូលរួមអមដំណើរ​ ឯកឧត្តម​ ម៉ែន វិបុល អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២១
149

នាព្រឹកថ្ងៃសុក្រ ០៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលររួមអបដំណើរ ឯកឧត្តម ម៉ែន វិបុល  អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែនជាប់ព្រំប្រទល់ជាមួយខេត្តតៃនិញ និងឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ពិធីនេះរៀបចំចំនួន ២ទីតាំង ដែលទីតាំងទី១ រៀបចំនៅចំណុចក្បែរបង្គោលព្រំដែនលេខ ១៦៨ ស្ថិតនៅភូមិតាបឹប សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ទីតាំងទី២៖ រៀបចំនៅចំណុចក្បែរបង្គោលព្រំដែនលេខ ១៨៩ ស្ថិតនៅផ្លូវចំការម្ទេស ឃុំទួលស្ដី ស្រុកចន្ទ្រា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុងបាវិត លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុកចន្ទ្រា លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មន្ត្រីចត្តាឡីស័ក និងកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនរូបទៀត។

បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំង លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្ម និងលោក ប៉ាង វិបុល អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានបន្តចុះពិនិត្យចម្ការដូងរបស់កសិករឈ្មោះ ស្រី ចំរើន នៅភូមិដូនទៃ ឃុំទួលស្តី មានផ្ទៃដីដាំដុះចំនួន១.៥០ហ.ត ដែលមានដាំដូងចំនួន ៥០០ដើម អាយុជាង៣ឆ្នាំប្រមូលផលបានម្ដង (ដូងលក់ចេញ១ផ្លែ១៧០០រៀល) និងចិញ្ចឹមមាន់ចំនួន ៣២០ ក្បាល ក្នុងនោះបា១២ក្បាល មេ៦៥ក្បាល កូន១៣០ក្បាល មាន់សាច់១១៥ ក្បាល។​ ចិញ្ចឹមត្រីអណ្ដែងទន់ចំនួន៩០គ.ក្រ (កូន) ក្នុងស្រះ បានម្រមូលផល (ក្នុង១គ.ក្រ ៥០០០ ទៅ ៦០០០រៀល)។

ចំនួនអ្នកចូលទស្សនា
Flag Counter