ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយវិធានការការពារជំងឺឆ្លងសត្វ និងចែកថ្នាំព្យាបាលជំងឺសត្វ នៅស្រុករំដួលជូនប្រជាកសិករចំនួន ៧៥ គ្រួសារ
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២១
164

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុករំដួល និងអាជ្ញាធរ ភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ព្រមទាំងប្រជាពលរដ្ឋ ជាម្ចាស់សត្វ ជាលទ្ធផលបានធ្វើការផ្សព្វផ្សាយស្តីពីវិធាន ការការពារជំងឺឆ្លងសត្វ ចែកថ្នាំព្យាបាល ថ្នាំសម្លាប់មេរោគចំនួន ៧៥នាក់ ស្រី៤៩នាក់មកពី  ភូមិព្រែកពក ភូមិត្រពាំងថ្ម ភូមិធ្នង់ ឃុំថ្នាធ្នង ស្រុករំដួល។ ក្នុងនោះសត្វសរុប ៦៧ក្បាល ក្របី០៤ក្បាល ព្យាបាលជា ៤៣ក្បាល (គោ៤១ក្បាល) គោងាប់០៥ក្បាល កំពុងព្យាបាល១៩ក្បាល (គោ១៦ក្បាល) សត្វបានចាប់ផ្តើមឈឺកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារកំពុងតាមដាន ត្រួតពិនិត្យ និងចាត់វិធានជីវសុវត្ថភាពតាមខ្នងផ្ទះ។

ចំនួនអ្នកចូលទស្សនា
Flag Counter