ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស្រេង គ្រី នាយខណ្ឌរដ្ឋបាលជលផល និងក្រុមការងារបានបានចុះល្បាតបទល្មើសជលផលតាមដងទន្លេវ៉ៃគោពីចំណុចតំបន់អកភិរក្សទន្លេវ៉ៃគោឆ្ពោះទៅ ដល់ចំណុចនិយាមកា ភូមិព្រៃឆ្លាក់ចុងខាងជើងបានប្រទះឃើញឧបករណ៍នេសាទល្មើសច្បាប់ចំនួន៩ករណីដូចខាងក្រោម៖
១.ឧបករណ៍ឆក់១ករណីរួមមាន៖ អាគុយឆក់១២វុល ៤០អំពែ ១គ្រឿង ដងឆក់១ប្រវែង៣ម៉ែត្រ
អំភ្លីឆក់១គ្រឿង វត្ថុតាងខាងលើត្រូវបាន ក្រុមកាងារល្បាតរឹបអូសយកមករក្សាទុក នៅខណ្ឌរដ្ឋបាលជលផលស្វាយរៀង។រីឯជនល្មើសបានគេចខ្លួនបាត់។
២.លូស្បៃមុងចំនួន១ករណីរួមមាន៖ លូចំនួន២មាត់ របាំងស្បៃមុងប្រវែង១៥០ម៉ែត្រ បានយកមករក្សាទុកខណ្ឌដើម្បីបំផ្លាញចោល បង្គោលឫស្សីចំនួន៦៣ដើមបានដុតបំផ្លាញចោលនៅកន្លែងកើតហេតុ។
៣.លបកន្ទុយកណ្ដុរចំនួន៧ករណី៖ លបកន្ទុយកណ្ដុរចំនួន៧កន្ទុយ ប្រវែង១០៥ ម៉ែត្រ ត្រូវបានក្រុមការងាររឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម