ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះបាញ់ថ្នាំជីវសុវត្ថិភាព នៅកន្លែងប្រមូលផ្តុំទិញ លក់បក្សី និងតាមឡសត្តឃាតដ្ឋាន
ចេញ​ផ្សាយ ០៥ មេសា ២០២១
168

ថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានបែងចែកមន្ត្រីជា ០២ក្រុម ៖ ក្រុមទី១ ដឹកនាំដោយលោក ប៉ែន ចាន់ធី ប្រធានការិ.ផលិតកម្ម និងបសុព្យាបាល បានចុះណែនាំដល់អាជីវករ និងយុទ្ធនាការអនុវត្តវិធានជីវសុវត្តិភាព (បាញ់ថ្នាំសម្លាប់មេរោគ) មធ្យោបាយដឹកជញ្ជូនបក្សី ទីកន្លែងប្រមូលផ្តុំទិញ-លក់បក្សី នៅភូមិថ្មរសរ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងខាងក្នុងជុំវិញបរិវេណសត្តឃាតដ្ឋានក្រុងស្វាយរៀង។

ក្រុមទី២៖ បានសហការជាមួយមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៏សហគមន៏ ចុះបាញ់ជីវសុវត្ថិភាពនៅកន្លែងប្រមូលផ្តុំ និងតាំង ទិញ លក់បក្សីស្ថិតក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter